ថ្ងៃព្រហស្បតិ៍១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោក ពុត លឿម អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោក សាន សំនិត ប្រធានស្ថានីយ៍កសិកម្មទឹកវិល បានចុះពិនិត្យ និងប្រឹក្សាបច្ចេកទេសបន្ថែម លើកាងារដាំដុះបន្លែ របស់កសិករក្នុងស្រុកសូទ្រនិគម ដោយណែនាំលើការដាក់ជីទ្រាប់បាត ការដាំ ការស្រោចស្រព ការកំចាត់កត្តាចង្រៃផ្សេងៗដោយមិនប្រើថ្នាំពុលគីមី និងការប្រមូលផល វេចខ្ចប់ផលិតផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម