ថ្ងៃច័ន្ទ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោកហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំប្រជុំពិភាក្សាស្តីពីការផ្តល់សេវារដ្ឋបាល នៅការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក លើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពលោកទា គឹម សុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការអញ្ជើញចូលរួមមាន អភិបាលនៃគណៈអភិបាលស្រុក អភិបាលរងស្រុក នាយករដ្ឋបាល ប្រធានច្រកចូលតែមួយប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ទាំង១២ក្រុង -ស្រុក រួមនឹងអ្នកពាក់ព័ន្ធនានា។ កិច្ចប្រជុំពិភាក្សានេះ រៀបចំ ឡើងក្នុងគោលបំណង ផ្តោតសំខាន់លើនីតិវិធីការណែនាំ លើគំរូពាក្យស្នើសុំលិខិតអនុញ្ញាតគំរូ លិខិតអនុញ្ញាត កម្រៃ សេវា លិខិតអនុញ្ញាត និងសុពលភាពលិខិតអនុញ្ញាតថ្នាំកសិកម្ម និងជីកសិកម្ម ។ អ្នកចូលរួមសរុប ៥៤នាក់ ស្រី ១៤នាក់ កម្មវិធីនេះប្រព្រឹត្តិ ទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម