ថ្ងៃច័ន្ទ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោក ស៊ាប គឹមស្រ៉ីម និងលោកស្រីមុយ សុភេន អនុប្រធានការិយាល័យអភិវឌ្ឍសហគមន៍កសិកម្ម បានចូលរួមមហាសន្និតិបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២២ លើកទិសដៅអនុវត្តឆ្នាំ២០២៣ របស់សហគមន៍កសិកម្មល្វាវឌ្ឍន:បៃតងនៅឃុំល្វា ស្រុកពួក។ គិតត្រឹមឆ្នាំ២០២២ សហគមន៍មានសមាជិក៩០នាក់មានភាគហ៊ុនចំនួន២៨២ហ៊ុន ១ហ៊ុន៥០,០០០រៀល ដែលមានចំនួន២មុខរបរគឺ -ទិញលក់ធាតុចូលកសិកម្ម -ឥណទានកសិកម្ម ដោយបានទួលចំណេញសុទ្ធ ៥ ៥៧២ ៦០០រៀល។ សហគមន៍បានបែងចែកប្រាក់ចំណេញទាំងនោះ ទៅតាមគោលការណ៍លក្ខន្តិកះ ក្នុងនោះដែល១ហ៊ុនចំណេញបាន៧០០០រៀល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម