ថ្ងៃច័ន្ទ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ផ្នែករដ្ឋបាលជលផលចុងឃ្នៀស សង្កាត់រដ្ឋបាលជលផលភ្នំក្រោម និងគណ:កម្មការសហគមន៍នេសាទចុងឃ្នៀស កម្លាំងសរុប ០៧នាក់ ប្រើប្រាស់កាណូតចំនួន០២គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផល នៅចំណុច ចាប់ពីជ្រោយថ្គោល រហូតដល់ អូរប្រតប់ ក្នុងដែននេសាទសហគមន៍នេសាទចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បានចំនួន០១ករណី ដែលប្រើប្រាស់ឧបករណ៍ប ដែលជាបទល្មើសជលផល។ ក្រុមការងារបានធ្វើការកាប់បំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងមាន៖ ក្បាល ប ចំនួន០៧គ្រឿង របាំងសាច់អួន ប្រវែង ១ ៤០០ ម៉ែត្រ ចម្រឹងចំនួន ៧០០ ដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម