ថ្ងៃអង្គារ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនាឆ្នាំ២០២៣ លោក អំាង សុផល ប្រធានការិយាល័យវិស្វកម្មកសិកម្ម នៃមន្ទីរកសិកម្មខេត្តសៀមរាប បានសហការជាមួយ ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក អង្គរធំ និងអាជ្ញាធរឃុំ ចុះបើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ និងថែទាំគោយន្តដល់កសិករនៅភូមិ កណ្តោល ឃុំស្វាយចេក ស្រុកអង្គរធំដោយមានការគាំទ្រថវិកាកម្មវិធីរបស់មន្ទីរកសិកម្មឆ្នាំ២០២៣ ដែលមានកសិករចូលរួមចំនួន ៣២នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម