ថ្ងៃពុធ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយពេទ្យសត្វភូមិ បានចុះពិនិត្យការចិញ្ចឹមសត្វ របស់កសិករនៅឃុំសង្វើយ និងឃុំគោកធ្លកក្រោម ស្រុកជីក្រែង។ ទី១ កសិករឈ្មោះ ជុត ឆ្ងាយ នៅភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង មាន់ចិញ្ចឹមសរុប ១៨០ក្បាល (មេ បា កូន) ប្រើប្រាស់ចំណីសម្រេច បូកធម្មជាតិ ចិញ្ចឹមប្រលែងក្នុងរបង និងប្រើប្រាស់ប្រភពទឹកស្រះ។ ទី២ កសិករឈ្មោះ ថាំង ស៊ីថា នៅភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង មាន់ចិញ្ចឹមសរុប ១៤០ក្បាល(មេ បា កូន) ប្រើប្រាស់ចំណីសម្រេចបូកធម្មជាតិ ចិញ្ចឹមក្នុងទ្រុង ប្រភពទឹកអណ្តូង ។ ទី៣កសិករឈ្មោះ ហោ សម្បត្តិ នៅភូមិបេង ឃុំគោកធ្លកក្រោម ស្រុកជីក្រែង មានចិញ្ចឹមជ្រូកសរុប១៣ក្បាល (មេ១ កូន១០ ជំទង់ ៣ ក្បាល) ប្រើប្រាស់ចំណីសម្រេចលាយធម្មជាតិ ទឹកអណ្តូង។ បន្ទាប់ពីពិនិត្យរួចរាល់ក្រុមការងារ បានណែនាំនូវចំណុចខ្វះខាតដូចជា ត្រូវសម្អាតទ្រុងជាប្រចាំ ជីករណ្តៅដាក់កាកសំណល់ ត្រូវរាយមកពេទ្យសត្វភូមិក្នុងករណីមានសត្វឈឺ ចំពោះសត្វងាប់ត្រូវយកទៅដុតឬកប់ចោល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម