មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះណែនាំបច្ចេកទេសរៀបចំសួនបន្លែ របស់អង្គការបណ្តុះកុមារ ក្នុងស្រុកអង្គរជុំ
ចេញ​ផ្សាយ ២៣ មីនា ២០២៣
94

ថ្ងៃពុធ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោក យ៉ាង ប៊ុនធីម និងលោក ខែម តាំងលាង មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះណែនាំបច្ចេកទេសរៀបចំសួនបន្លែ ដល់គ្រួសារកសិករ ចំនួន ២១គ្រួសារ របស់អង្គការបណ្តុះកុមារ ក្នុងស្រុកអង្គរជុំ។ បន្ទាប់មកបានចុះពិនិត្យការលូតលាស់ដំណាំពោតស ចំនួន ០៣ចម្ការ ជាលទ្ធផលឃើញថា ការលូតលាសល្អ ប៉ុន្តែក៏មាន វត្តមានជំងឺ និងកត្តាចង្រៃតិចតួចដូចជា៖ ជំងឺផ្សិតសំឡី (Downy mildew) ដង្កូវហ្វូងប្រភេទថ្មី(Fall armyworm) ក្រុមការងារបានណែនាំថ្នាំនិងបច្ចេកទេសក្នុងការកំចាត់ និងគ្រប់គ្រង ការពារដំណាំដល់កសិករផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter