ថ្ងៃច័ន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោកស្រី តាន់ អេងនី ប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងសហការី បានចុះផ្សព្វផ្សាយពីកម្មវិធីប្រឡងប្រណាំងការកែច្នៃប្រហុកឆ្នើមឆ្នាំ២០២៣ ប្រចាំខេត្តសៀមរាប ដល់ប្រជាពលរដ្ឋដែលជាអ្នកធ្វើប្រហុក នៅភូមិរកាយា ឃុំកែវពណ៌ ស្រុកពួក ភូមិត្នោតកំបុត និងភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ភូមិតាអួរ ឃុំកំពង់ឃ្លាំង នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប និងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ការចុះផ្សព្វផ្សាយនេះមានគោលបំណង អោយអ្នកកែច្នៃប្រហុកដាក់ពាក្យស្នើសុំចូលរួមប្រឡងប្រជែងការកែច្នៃប្រហុកឆ្នើម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម