នៅថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោក គួន វុន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងការសហការី បានសហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកជីក្រែង អាជ្ញាធរឃុំជីក្រែង ភូមិ និងភ្នាក់ងារផ្សព្វផ្សាយឃុំជីក្រែង បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការផលិតជីធម្មជាតិ និងប្រើប្រាស់ ក្នុងគោលបំណងផ្តល់ចំណេះដឹងបន្ថែមដល់កសិករ ឱ្យចេះប្រមូលកាកសំណល់ផ្សេងៗដែលមាននៅក្នុងសហគមន៍ និងការកាត់បន្ថយចំណាយលើការទិញជីគីមី ដល់កសិករ នៅភូមិកំពង់ស្នោរលិច ឃុំជីក្រែង ស្រុកជីក្រែង ដែលមានកសិករចូលរួមសរុប ៣៨នាក់ ស្រី៣២ ។ កម្មវិធីនេះគំាទ្រដោយថវិកាកម្មវិធីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឆ្នាំ២០២៣ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម