មហាសន្និបាតបូករុបលទ្ធផលការងារប្រចំាឆ្នំា២០២២ និងលើកទិសដៅឆ្នំា២០២៣ របស់សហគមន៍កសិកម្មមាន់ស្រែធម្មជាតិ សុវត្ថិភាពកៀនសង្កែ។
ចេញ​ផ្សាយ ២៩ មីនា ២០២៣
373

នៅថ្ងៃពុធ៨កើត ខែចេត្រ ឆ្នំាខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៣ លោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយសហគមន៍កសិកម្មមាន់ស្រែធម្មជាតិ សុវត្ថិភាពកៀនសង្កែ រៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ពិន សារិន អភិបាលរងស្រុកសូទ្រនិគម និងលោកស្រី សរ រឺណេ អនុប្រធានមន្ទីរ រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការអញ្ជើញចូលរួមពី អាជ្ញាធរពាក់ព័ន្ធ សមាជិក សមាជិកា សរុបប្រមាណ ៤២នាក់ស្រី ២៦នាក់ ដែលប្រព្រឹត្តទៅនៅភូមិជ្រៃខាងត្បូង ឃុំកៀនសង្កែ ស្រុកសូទ្រនិគមន។ សហគមន៍កសិកម្មនេះបានបង្កើតមុខរបរអាជីវកម្មចំនួនពីរ ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាកសិករជាសមាជិកគឺ៖ ១-ផ្គត់ផ្គង់ធាតុចូលកសិកម្ម  ២-ការទិញលក់មាន់ស្រែ។ សហគមន៍មាន់ស្រែធម្មជាតិ សុវត្ថិភាពកៀនសង្កែ  ដែលគាំទ្រដោយកម្មវិធី ASPIRE ទើបចុះបញ្ជីទទួលស្គាល់ពីមន្ទីរកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទខេត្តសៀមរាប នាខែតុលាឆ្នំា២០២២ ហើយបានប្រតិបត្តិការមុខរបរអាជីវកម្មទំាងពីរខាងលើ ដោយទទួលបានប្រាក់ចំណេញសុទ្ធប្រមាណមួយរយម្ភៃពាន់រៀល និងបានធ្វើការបែងចែកប្រាក់ភាគលាភស្របតាមគោលការណ៍ដែលបានកំណត់ក្នុងលក្ខន្តិកៈ។

ចំនួនអ្នកចូលទស្សនា
Flag Counter