ថ្ងៃពុធ៨កើត ខែចេត្រ ឆ្នំាខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ផ្នែករដ្ឋបាលជលផលក្រឡាញ់ សង្កាត់រដ្ឋបាលជលផលពួក គណ:កម្មការសហគមន៍នេសាទកែវពណ៌ និងខ្នាត សហការជាមួយ គណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកពួក ដឹកនាំដោយលោក ថាន់ ហឹក អភិបាលរងនៃគណ:អភិបាលស្រុកពួក មានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពួក ផ្នែកសឹករងស្រុកប៉ុស្តិ៍នគរបាលរដ្ឋបាលកែវពណ៌ ប្រើប្រាស់កាណូតចំនួន២គ្រឿងកម្លាំងចំនួន១០នាក់ ចុះបង្រ្កាបបទល្មើសជលផលក្នុងដែនសហគមន៍កែវពណ៌ ត្រង់ចំណុច ខាងត្បូងប្រឡាយមេជ្រៃ បានបំផ្លាញចោលនៅនឹងកន្លែងរួមមាន៖ក្បាលប ចំនួន៨គ្រឿង របាំងសាច់អួនប្រវែង១៦០០ម៉ែត្រ ចម្រឹងចំនួន៣០០ដើម លែងត្រីចម្រុះចំនួន ៣០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម