ថ្ងៃព្រហស្បតិ៍ ៩កើត ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយអង្គការអាដដា-រីដា តាមរយៈគម្រោងការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំស្រូវ បានរៀបចំកម្មវិធីទិវាស្រែបង្ហាញការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំស្រូវ(ពូជ OM 5451) ដែលអនុវត្តបង្ហាញដោយកសិករឈ្មោះ វ៉ាត សុភី នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ក្រោមអធិបតីភាពលោកស្រី សរ រីណេ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមតំណាងអង្គការអាដដា-រីដា អាជ្ញាធរពាក់ព័ន្ធ ប្រជាកសិករ ដែលមានអ្នកចូលរួមសរុប ៥៥ នាក់ ស្រី៣៩នាក់។ ទិវាស្រែបង្ហាញនេះ មានគោលបំណងផ្សព្វផ្សាយដល់ប្រជាកសិករ អំពី បច្ចេកទេសដំាដុះ ការប្រើប្រាស់ពូជ ការថែទាំ ជាដើម ដើម្បីទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម