ថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ុន រស្មី ប្រធានការិយាល័យ នីតិកម្មកសិកម្ម រួមនឹងសហការី បានចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងពង្រឹងការតាំងលក់ដុំលក់រាយជីថ្នាំកសិកម្ម នៅឃុំពួកចំនួន០៣ដេប៉ូ និងឃុំព្រៃជ្រូកចំនួន០៤ដេប៉ូ របស់ស្រុកពួក ជាលទ្ធផលមានដេប៉ូចំនួន០៦ បានតាំងលក់ដុំលក់រាយជីកសិកម្ម និងថ្នាំកសិកម្ម មានលិខិតអនុញ្ញាត និងលេខបញ្ជិកាត្រឹមត្រូវ និងដេប៉ូចំនួន០១ បានតាំងលក់ដុំលក់រាយសម្ភារៈកសិកម្ម ដោយលិខិត អនុញ្ញាតជិតផុតសុពលភាពប្រើប្រាស់ ក្រុមការងារ បានណែនាំឲ្យប្រញាប់ដាក់ពាក្យស្នើសុំបន្តនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកពួក។ បានណែនាំអាជីវករឲ្យតាំងលក់បានត្រឹមត្រូវ មានរបៀបរយស្របតាមបច្ចេកទេស និងរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មក្រោយការប្រើប្រាស់រួចឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម