ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនដល់ក្រុមអន្តរាគមន៍ថ្នាក់ជាតិបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាប
ចេញ​ផ្សាយ ១០ មេសា ២០២៣
91

ថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផល និងសហការី បានអមដំណើរ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល  បាន ចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយឧបត្ថម្ភរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមអន្តរាគមន៍ថ្នាក់ជាតិបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាប ប្រចាំការកន្លែងអភិរក្សជលផលកំពង់ភ្លុក ខេត្តសៀមរាប  ក្នុងឪកាសបុណ្យចូលឆ្នាំថ្មី ប្រពីពៃជាតិរួមមាន៖

  ១-ថវិកាចំនួន ៥ ០០០ ០០០ រៀល
  ២-ប្រេងម៉ាស៊ូតចំនួន ៧០០ លីត្រ
  ៣-អង្ករចំនួន ០៥ បាវ
  ៤-បន្លែចម្រុះមួយចំនួន
  ៥-សាច់ជ្រូកចំនួន១៥ គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter