ថ្ងៃអង្គារ១៣រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ ថ្នាកដឹកនាំ និងមន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងថ្នាក់ដឹកនាំអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើការអមដំណើរឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិចប្រចាំកម្ពុជានិងMs Rebekah Bell, តំណាងប្រចាំប្រទេសអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ លោក ឡេណា នីត អារែងហ្គូ ប្រធានផ្នែកជំងឺឆ្លង នៃការិយាល័យសុខភាពសាធារណៈ និងអប់រំ, USAID Cambodia (Lenna Neat ARANGO, Team Lead for Infectious Diseases, Office of Public Health and Education, USAID Cambodia) បានចុះទស្សនៈកិច្ចកន្លែងប្រមូលផ្តុំពិឃាតបក្សី មួយកន្លែង នៅភូមិបុស្សក្រឡាញ់ សង្កាតជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម