ថ្ងៃ អង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានប្រើប្រាស់ថវិកាតាមកម្មវិធី របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសហគមន៍កសិកម្ម ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម នៅសាលប្រជុំសាលាស្រុកក្រឡាញ់ ដោយមានការអញ្ជើញចូលរួមពីតំណាងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រឡាញ់ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម មកពីស្រុកស្រីស្នំ ស្រុកអង្គរជុំ និងស្រុកក្រឡាញ់ សរុបចំនួន៣៤នាក់(ស្រី១៦នាក់)។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង រំលឹកឡើងវិញ ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហគមន៍កសិកម្ម លើការងារគ្រប់គ្រងរដ្ឋបាល មុខរបរអាជីវកម្ម និងហិរញ្ញវត្ថុ ដើម្បីឲ្យសហគមន៍កសិកម្មដំណើរការប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាព។ក្រុមការងារការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានប្រើប្រាស់ថវិកាតាមកម្មវិធី របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសហគមន៍កសិកម្ម ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម នៅសាលប្រជុំសាលាស្រុកក្រឡាញ់ ដោយមានការអញ្ជើញចូលរួមពីតំណាងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រឡាញ់ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម មកពីស្រុកស្រីស្នំ ស្រុកអង្គរជុំ និងស្រុកក្រឡាញ់ សរុបចំនួន៣៤នាក់(ស្រី១៦នាក់)។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង រំលឹកឡើងវិញ ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហគមន៍កសិកម្ម លើការងារគ្រប់គ្រងរដ្ឋបាល មុខរបរអាជីវកម្ម និងហិរញ្ញវត្ថុ ដើម្បីឲ្យសហគមន៍កសិកម្មដំណើរការប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម