ថ្ងៃ អង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ជាតំណាង ឯកឧត្តមប្រធាន គណៈកម្មាធិការ សមាគមមិត្ត បុគ្គលិក កសិកម្មកម្ពុជា ព្រមទាំងសហការី បាននាំយកថវិកាអំណោយឧបត្ថម្ភរបស់ឯកឧត្តមប្រធានគណៈកម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងការ ចូលរួមមរណៈទុក្ខដល់គ្រួសារសព ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីជូនលោកស្រី ម៉ក់ សុភាល់ សមាជិកសមាគមមិត្តបុគ្កលិកកសិកម្ម និងជានិវត្តជននៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រីស្នំ ត្រូវជាភរិយាសពលោក មាស សារិន ចំនួន ៣ ០០០ ០០០រៀល នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម