វគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសកែច្នៃផលិតផលកសិកម្ម នៅភូមិកំពង់ស្នោកើត ឃុំជីក្រែង ស្រុកជីក្រែង
ចេញ​ផ្សាយ ២៦ មេសា ២០២៣
84

ថ្ងៃ ពុធ ៧កើត​ ខែពិសាខ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារការិយាល័យកសិ-ឧស្សាហកម្ម បានសហការជាមួយ ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន និងអាជ្ញាធរឃុំបាន បើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសកែច្នៃផលិតផលកសិកម្ម នៅភូមិកំពង់ស្នោកើត  ឃុំជីក្រែង ស្រុកជីក្រែង។ វគ្គបណ្តុះបណ្តាលនេះគាំទ្រដោយថវិកាកម្មវិធីឆ្នាំ២០២៣ របស់មន្ទីរកសិកម្មខេត្ត មានកសិករចូលរួមចំនួន ៣៩នាក់(ស្រី២៦នាក់) ។

ចំនួនអ្នកចូលទស្សនា
Flag Counter