វគ្គបណ្តុះបណ្តាលស្តីពី"ការគ្រប់គ្រងសហគមន៍កសិកម្ម" ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម នៅភូមិសន្លោង ឃុំចាន់ស ស្រុកសូទ្រនិគម
ចេញ​ផ្សាយ ២៦ មេសា ២០២៣
275

ថ្ងៃ ពុធ ៧កើត​ ខែពិសាខ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានប្រើប្រាស់ថវិកាតាមកម្មវិធី របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី"ការគ្រប់គ្រងសហគមន៍កសិកម្ម" ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម នៅភូមិសន្លោង ឃុំចាន់ស ស្រុកសូទ្រនិគម ដោយមានការអញ្ជើញចូលរួមពី តំណាងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសូទ្រនិគម, ថ្នាក់ដឹកនាំសហគមន៍កសិកម្ម មកពីស្រុកស្វាយលើ ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម សរុបចំនួន ៣២នាក់ ស្រី ១៩នាក់។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហគមន៍កសិកម្ម លើការងារគ្រប់គ្រងរដ្ឋបាលទូទៅ, ការគ្រប់គ្រងមុខរបរអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីឲ្យសហគមន៍កសិកម្មដំណើរការប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter