ថ្ងៃ ពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្រ្តីការិយាល័យកៅស៊ូ បានសហការជាមួយ ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកអង្គរជុំ និងអាជ្ញាធរឃុំបាន បានបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសកែច្នៃកៅស៊ូសន្លឹកសំដិលដោយខ្យល់ បានការអញ្ជើញចូលរួមពីលោកស្រី សរ រឺណេ អនុប្រធានមន្ទីរនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ វគ្គបណ្តុះបណ្តាលនេះរៀបចំនៅភូមិគោគដូងថ្មី ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប គាំទ្រដោយថវិកាកម្មវិធីឆ្នាំ២០២៣ របស់មន្ទីរកសិកម្មខេត្ត មានកសិករចំនួន ៣៥នាក់(ស្រី០៧)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម