ថ្ងៃ ពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយមហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ នៃ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានដឹកនាំក្រុមនិស្សិតបន្តចុះធ្វើទស្សនៈកិច្ចក្រុមនិស្សិត សម្រាប់ថ្ងៃទី២ សម្រេចបាន ÷
១. ចាក់ថ្នាំវ៉ាក់ទម្លាក់សត្វល្អិត (បរាសិត) និងវីតាមីនគោ ក្របីសរុបចំនួន ១១២ក្បាល ញី៧៤ក្បាល។
២. យកលាមគោក្របីសរុបចំនួន ៥៨សំណាក និងឈាមសរុបចំនួន ៧៦សំណាក។
៣ . ទស្សនៈកិច្ចសិក្សានៅកសិដ្ឋានចិញ្ចឹមសេះ ក្រុងសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម