វគ្គបណ្តុះបណ្តាលកសិករស្តីពីថ្នាំកសិកម្ម ស្លាកសញ្ញាព័ត៌មានលើសំបកវេចខ្ចប់ ផលប៉ះពាល់នៃថ្នាំកសិកម្ម
ចេញ​ផ្សាយ ២៧ មេសា ២០២៣
121

ថ្ងៃ ព្រហស្បតិ៍ ៨កើត​ ខែពិសាខ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ លោក សៀន សារី មន្ត្រីការិយាល័យនីតិកម្មកសិកម្ម បានចុះបើកវគ្គបណ្តុះបណ្តាលកសិករស្តីពីថ្នាំកសិកម្ម ស្លាកសញ្ញាព័ត៌មានលើសំបកវេចខ្ចប់ ផលប៉ះពាល់នៃថ្នាំកសិកម្ម ការប្រើប្រាស់ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងការអនុវត្តវិធានសុវត្ថិភាពក្នុងការបោះចោលសំណល់ថ្នាំកសិកម្ម។ កម្មវិធីបណ្តុះបណ្តាលធ្វើឡើងនៅ ភូមិពាក់ស្ពា ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប  មានអ្នកចូលរួមមានកសិករ២៥នាក់ ក្រុមប្រឹក្សាឃុំ១នាក់ មេភូមិ១នាក់ អាជីវករ១នាក់  សរុបរួម២៨នាក់ (ស្រី១៥នាក់)។

ចំនួនអ្នកចូលទស្សនា
Flag Counter