ថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៣ លោកពុត លឿម អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងសហការី បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសផលិតកម្មដំណាំដំឡូងមី នៅភូមិ ត្រពាំងត្រាវ ឃុំពពេល ស្រុកសូទ្រនិគម ប្រជាកសិករបានចូលរួមវគ្គបណ្ដុះបណ្ដាលរួមមាន២៧នាក់ ក្នុងនោះស្រ្តី១៦នាក់។ វគ្គបណ្តុះបណ្តាលនេះកសិករទទួលបានការយល់ដឹងពី ៖ ពូជដែលសត្តានុពលសំខាន់ៗ ក្សេត្របរិស្ថានរបស់ដំណាំ និងវគ្គលូតលាស់របស់ដំណាំ ការរៀបចំដីនិងការប្រើប្រាស់ជីកសិកម្ម សមាសភាពកត្តាចង្រៃនិងជំងឺ និងវិធានការណ៍គ្រប់គ្រង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម