ថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៣ លោក តាន់ ជាយុទ្ធថា អនុប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម និងសហការី បានចុះបើកវគ្គបណ្តុះបណ្តាលកសិករស្តីពី បច្ចេកទេសដំណាំស្រូវ ដល់កសិករចំនួន ៣០នាក់ ស្រី ១៣នាក់ នៅភូមិថ្នមល់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ។ វគ្គបណ្តុះបណ្តាលនេះកសិករទទួលបានការយល់ដឹងពី ៖ ពូជស្រូវសត្តានុពលសំខាន់ៗ ក្សេត្របរិស្ថានដំណាំស្រូវ និងវគ្គលូតលាស់របស់ដំណាំស្រូវ ការរៀបចំដីនិងការប្រើប្រាស់ជីកសិកម្ម សមាសភាពកត្តាចង្រៃនិងជំងឺ និងវិធានការណ៍គ្រប់គ្រង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម