ថ្ងៃ សុក្រ ១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ លោកស្រី ព្រំ សុភាព និងលោក ខិ ចាន់ ប៊ុណ្ណារិទ្ធ អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងសហការី បានដឹកនាំសម្របសម្រួល បើកវគ្គបណ្តុះបណ្តាល ជម្រុញការអនុវត្តច្បាប់ស្តីពី"ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម" ដោយមានការអញ្ចើញចូលរួមជាអធិបតី លោក ឃុន វុន នាយករងរដ្ឋបាល តំណាងអភិបាលស្រុកសូទ្រនិគម រួមនឹងលោកស្រី ហេង គុណវុឌ្ឍី ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកសូទ្រនិគម។ កម្មវិធីនេះបានធ្វើបទបង្ហាញ និងបង្រៀនពី៖
១- កាតព្វកិច្ចអាជីវករ និងការតម្រូវការតាំងលក់ជីថ្នាំកសិកម្ម ។
២-បទដ្ឋានគតិយុត្ត និងនីតិវិធីច្បាប់
៣-ការការយល់ដឹងពីស្លាកសញ្ញាព័ត៌មាន
៤-ផលប៉ះពាល់និងហានិភ័យលើសុខភាពមនុស្ស សត្វ និងបរិស្ថាន មុនពេល កំឡុងពេល និងក្រោយពេល ប្រើប្រាស់ថ្នាំកសិកម្ម។
៥-ការយល់ដឹងពីតម្រូវបមាណីគុណភាពពេលប្រើប្រាស់ជីកសិកម្ម និងថ្នាំកសិកម្ម។
៦-ការបោះចោលសំណល់ថ្នាំកសិកម្មប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពក្រោយប្រើប្រាស់រួច។
៧-ថ្នាំកសិកម្មហាមឃាត់ និងបម្រាមពាក់ព័ន្ធនឹងថ្នាំកសិកម្ម។
៨-គោលការណ៍ណែនាំរៀប និងការប្រើប្រាស់ប្រព័ន្ធព័ត៌មាន QR-Code នៅលើស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្មដែលបានចុះបញ្ជិការ។
សិក្ខាកាមចូលរួម៖
-មន្រី្ត និងអាជ្ញាធរដែនដី ០៦នាក់ ស្រី០៣នាក់
- អាជីវករ ២៥នាក់ ស្រី៧នាក់
សរុបអ្នកចូលរួម ៣១នាក់ ស្រី១០នាក់។
កម្មវិធីនេះ ធ្វើទ្បើងនៅសាលាបឋមសិក្សាគំរូស្រុក នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមកញ្ចប់ថវិការបស់ មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម