ថ្ងៃអាទិត្យ ៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ លោក ហៃ វាសនា អនុប្រធានមន្ទីរ និងនាយខណ្ឌ នាយខណ្ឌរងជលផល ប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធនៅក្នុងមន្ទីរ បានទទួលជួបប្រជុំពិភាក្សាការងារធ្វើផែនការយុទ្ធសាស្ត្រមេ ជាមួយគណៈប្រតិភូចិន ដែលដឹកនាំដោយលោក Chao Zhang មកពីក្រសួងកសិកម្មប្រទេសចិន និងលោក ហេង លីហុង តំណាងនាយកដ្ឋានផែនការ-ស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបសមាជិក សមាជិការ នៃអង្គពិភាក្សាទ្វេភាគីចំនួន១៧នាក់ ស្រី៣នាក់។
នៅក្នុងកិច្ចពិភាក្សានេះភាគីចិន បានស្នើសុំការបង្ហាញពីលទ្ធផលការងារតាមអនុវិស័យ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរនានា ពីលោក ហៃ វាសនា និងបានសួរសំណួរបន្ថែមមួយចំនួនទៀតទាក់ទងទៅនឹងអនុវិស័យជលផល ដំណាំ សត្វ ការកែច្នៃ មន្ទីរពិសោធន៍ ធាតុចូលផ្សេងៗនៅក្នុងផលិតកម្មតាមបណ្តាអនុវិស័យ ការផលិតជីសរីរាង្គ និងស្ថានភាពទីផ្សារកសិផលនៅក្នុងខេត្តសៀមរាប។ បន្ទាប់ពីបានបញ្ចប់កិច្ចពីភាក្សាលោកនាយខណ្ឌ និងមន្ត្រីជលផល បានជូនដំណើរគណៈប្រតិភូចិន (៦នាក់ ស្រី២នាក់) និងលោក ហេង លីហុង ទៅពិនិត្យមើលកសិដ្ឋានចិញ្ចឹមក្រពើ នៅស្រុកពួកបន្តទៀតរហូតដល់ចប់កម្មវិធី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម