ថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៣ លោក គួន វុន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងសហការី បានសហការជាមួយ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកសូទ្រនិគម និងអាជ្ញាធរឃុំ ភូមិ ចុះបើកវគ្គបណ្តុះបណ្តាលស្តីពី ការផលិតជីធម្មជាតិ និងប្រើប្រាស់លើដំណាំដល់កសិករ នៅភូមិជីគាក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ដែលមានកសិករចូលរួម សរុប ៣៥នាក់ (ស្រី២៧) គាំទ្រថវិកាកម្មវិធីរបស់មន្ទីរកសិកម្មឆ្នាំ២០២៣។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម