មន្ត្រីជំនាញ ចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងពង្រឹងការតាំងលក់ដុំលក់រាយជីថ្នាំកសិកម្ម ស្រុកអង្គរជុំ
ចេញ​ផ្សាយ ១២ ឧសភា ២០២៣
107

ថ្ងៃសុក្រ ៨រោច​ ខែពិសាខ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៣ លោក  ហ៊ុន  រស្មី  ប្រធានការិយាល័យនីតិកម្មកសិកម្ម រួមនឹងសហការី បានសហការជាមួយលោក ភន់ សុខុន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអង្គរជុំ បានចុះតាមដាន  ស្រាវជ្រាវ  ត្រួតពិនិត្យ  និងពង្រឹងការតាំងលក់ដុំលក់រាយជីថ្នាំកសិកម្ម បានចំនួន០៧ដេប៉ូ នៅឃុំដូនពេន និងឃុំគោកដូង ស្រុកអង្គរជុំ។  បានណែនាំអាជីវករឲ្យតាំងលក់បានត្រឹមត្រូវ មានរបៀបរៀបរយស្របតាមបច្ចេកទេស និងរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មក្រោយការប្រើប្រាស់រួចឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter