ថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័កព ស២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២៣ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប អមដំណើរដោយលោក លឹម សុធី មន្ត្រីការិយាល័យផែនការ-គណនេយ្យ បាននាំយកថវិកា ដែលជាភាគទានពីមន្ត្រីក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងសប្បុរសជននានា សរុបចំនួន ៥,០០០,០០០រៀល (ប្រាំលានរៀលគត់) ទៅជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សម្រាប់ទិវាកាកបាទក្រហម៨ ឧសភា ២០២៣ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម