ថ្ងៃ អង្គារ ១២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពីពិពណ៌នាមុខតំណែង និងនីតិវិធី នៃការតំឡើងឋានន្តរស័ក្កិ ថ្នាក់ និងការផ្តល់គ្រឿងឥស្សរិយយស ជូនមន្ត្រីរាជការ ក្រោមអធិបតី លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត ដែលមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល សរុបចំនួន៣១នាក់ (ស្រី០៤នាក់)។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឹ បង្កើននិងពង្រឹងសមត្ថភាពយល់ដឹងពីការពិព័ណ៌នាមុខតំណែង និងនីតិវិធីនៃការតំឡើង ឋានន្តរស័ក្កិ ថ្នាក់ និងការផ្តល់មេដៃការងារដល់មន្ត្រីរាជការដល់មន្ត្រីរាជការ នៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។ បង្កើនកិច្ចទំនាក់ទំនងនិងកិច្ចសហការវាងរដ្ឋបាលព្រៃឈើ និងជលផលមូលដ្ឋាន ជាមួយថ្នាក់ដឹកនាំមន្ទីរនិងការិយាល័យរដ្ឋបាល-បុគ្គលិកនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះអាចសន្និដ្ឋាន និងវាយតម្លៃបានថា៖អ្នកចូលរួមសរុប៣១នាក់ក្នុងនោះមានស្រ្តីចំនួន៣នាក់បានយល់ដឹងពី ពីពិព័ណ៌នាមុខតំណែង និងនីតិវិធីនៃការតំឡើងថ្នាក់ ឋានន្តរស័ក្កិ និងការផ្តល់មេដៃការងារដល់មន្ត្រីរាជការដល់មន្ត្រីរាជការ បានល្អចំនួន៨៥ភាគរយ និងមធ្យមចំនួន១៥ភាគរយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម