ថ្ងៃ អង្គារ ១២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣ លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម រួមនឹងសហការី បានរៀបចំសម្របសម្រួល បើកវគ្គបណ្តុះបណ្តាល ជម្រុញការអនុវត្តច្បាប់ស្តីពី"ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម" ក្រោមអធិបតិភាព លោក ភន់ សុខុម អភិបាលនៃគណៈអភិបាលស្រុកអង្គរជុំ រួមនឹងមានការអញ្ជើញចូលរួមលោកស្រី ហុក រ៉ាត់នី មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកក្រទ្បាញ់-មន្រី្ត និងអាជ្ញាធរដែនដី ចំនួន០៨នាក់ អាជីវករមកពីស្រុក ក្រទ្បាញ់ចំនួន០៥នាក់ ស្រុកស្រីស្នំចំនួន០៥នាក់ និងស្រុកអង្គរជុំ ១៥នាក់ សរុប ស្រី១២នាក់។
កម្មវិធីនេះបានធ្វើបទបង្ហាញ និងបង្រៀនពី៖
១- កាតព្វកិច្ចអាជីវករ និងការតម្រូវការតាំងលក់ជីថ្នាំកសិកម្ម
២-បទដ្ឋានគតិយុត្ត និងនីតិវិធីច្បាប់
៣-ការការយល់ដឹងពីស្លាកសញ្ញាព័ត៌មាន
៤-ផលប៉ះពាល់និងហានិភ័យលើសុខភាពមនុស្ស សត្វ និងបរិស្ថាន មុនពេល កំឡុងពេល និងក្រោយពេល ប្រើប្រាស់ថ្នាំកសិកម្ម
៥-ការយល់ដឹងពីតម្រូវបមាណីគុណភាពពេលប្រើប្រាស់ជីកសិកម្ម និងថ្នាំកសិកម្ម
៦-ការបោះចោលសំណល់ថ្នាំកសិកម្មប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពក្រោយប្រើប្រាស់រួច
៧-ថ្នាំកសិកម្មហាមឃាត់ និងបម្រាមពាក់ព័ន្ធនឹងថ្នាំកសិកម្ម
៨-គោលការណ៍ណែនាំរៀប និងការប្រើប្រាស់ប្រព័ន្ធព័ត៌មាន QR-Code នៅលើស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្មដែលបានចុះបញ្ជិការ។
កម្មវិធីនេះ ធ្វើទ្បើងនៅសាលប្រជុំសាលាស្រុកអង្គរជុំ ខេត្តសៀមរាប ក្រោមកញ្ចប់ថវិការបស់ មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម