នៅថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ លោក គួន វុន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងសហការី បានសហការជាមួយ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកប្រាសាទបាគង និងអាជ្ញាធរឃុំ ភូមិ ចុះបើកវគ្គបណ្តុះបណ្តាលស្តីពី ការផលិតជីធម្មជាតិ និងប្រើប្រាស់លើដំណាំដល់កសិករ នៅភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ដែលមានកសិករចូលរួមសរុប ៣៥នាក់ ស្រី២៧ គាំទ្រថវិកាកម្មវិធីរបស់មន្ទីរកសិកម្មឆ្នាំ២០២៣។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម