វគ្គបណ្តុះបណ្តាលស្តីពីការកែឆ្នៃផលិតផលកសិកម្ម
ចេញ​ផ្សាយ ២៦ ឧសភា ២០២៣
210

នៅថ្ងៃសុក្រ ៧កើត​ ខែជេស្ឋ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ លោកស្រី  តាន់ អេងនី ប្រធានការិយាល័យកសិ ឧស្សាហកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងសហការី បានសហការជាមួយ លោកស្រី  ជុំ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកប្រាសាទបាគង លោក សន  សុខ  មន្រ្តីការិយាល័យផែនការ គណនេយ្យ (M&E) និងអាជ្ញាធរឃុំ ភូមិ ចុះបើកវគ្គបណ្តុះបណ្តាលស្តីពីការកែច្នៃផលិតផលកសិកម្ម នៅភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ដែលមានកសិករចូលរួមសរុប ៣៦នាក់ ស្រី៣៤  គាំទ្រដោយថវិកាកម្មវិធីរបស់មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្តឆ្នំា២០២៣ ។  វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងសំខាន់ៗដូចខាងក្រោម៖ ១-បង្កើនផលិតផលថ្មី និងបង្កើនរស់ជាតិថ្មី ២-ធ្វើឱ្យមានសុខភាពល្អ និងសុវត្ថិភាពស្បៀង  ៣-បង្កើតការងារដល់ប្រជាកសិករ និងកាត់បន្ថយការធ្វើចំណាក់ស្រុក ៤-បង្កើនប្រាក់ចំណូលដល់ប្រជាកសិករតាមទីជនបទ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter