ថ្ងៃ សុក្រ ៧កើត ខែ ជេស្ឋ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ លោកទា គឹមសុទ្ធ ប្រធានមន្ទីរ បានចូលរួមជាអធិបតីក្នុងពីធីបិទវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈស្តីពី "បទដ្ឋានគតិយុត្តនីតិវិធី និងវិធានបច្ចេកទេសការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម " រៀបចំសម្របសម្រួលដោយការិយាល័យនីតិកម្មកសិកម្ម ដែលមានសិក្ខាកាមចូលរួមជាអាជីវករមកពីខេត្តសៀមរាប បន្ទាយមានជ័យ ឧត្ដរមានជ័យ កំពង់ធំ និងខេត្តព្រះវិហារ សរុបចំនួន ១៣៣នាក់ ស្រី៥៣នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម