ថ្ងៃសុក្រ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ លោក តាន់ ជាយុទ្ធថា អនុប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម និងសហការី បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសផលិតដំណំាបន្ថែដល់កសិករចំនួន ២៥នាក់ ស្រី ១០នាក់ នៅភូមិត្រពំាងរុន ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ៗដល់កសិករដូចជា ៖ ១-ចេះជ្រើសរើសពូជ ២-ការរៀបចំដី ៣-វិធីសាស្រ្តដំាដុះ ៤-ការប្រើប្រាស់ជី និងការថែទាំ ៥-ការគ្រប់គ្រងសត្វល្អិតចង្រៃ និងជំងឺ ៦-ការប្រមូលផល ៧-របៀបធ្វើ និងប្រើប្រាស់ថ្នំាពុលផ្សំពីរុក្ខជាតិ ៨-ការអនុវត្តកសិកម្មល្អ (GAP) និងវិធានការចំរុះគ្រប់គ្រងដំណាំ( IPM)។ វគ្គបណ្ដុះបណ្ដាលនេះគំាទ្រដោយថវិកាកម្មវិធីឆ្នំា២០២៣។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម