ថ្ងៃព្រហស្បតិ៍១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៣ លោកស្រី សរ រឺណេ អនុប្រធានមន្ទីរ និងថ្នាក់ដឹកនាំ មន្រ្តីការិយាល័យកៅស៊ូ បានសហការជាមួយ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកជីក្រែង និងអាជ្ញាធរឃុំ បានបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសកែច្នៃកៅស៊ូសន្លឹកសំដិលដោយខ្យល់ រៀបចំនៅភូមិល្អក់ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប គាំទ្រដោយថវិកាកម្មវិធីឆ្នាំ២០២៣ របស់មន្ទីរកសិកម្មខេត្ត។ វគ្គបណ្ដុះបណ្ដាលនេះមានកសិករចូលរួមសរុប ៣៥ នាក់ ស្រី១៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម