នាព្រឹកថ្ងៃពុធ៤រោចខែជេស្ឋ ឆ្នាំថោះ បញ្ចាស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ លោក ទា គីមសុទ្ធ ប្រធានមន្ទីរ បានដឹកនាំការប្រជុំពិភាក្សាបន្តលើទស្សនៈទានក្នុងវិស័យកសិកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តាមរយៈប្រព័ន្ធរូបភាព និងសំឡេង(ZOOM) ក្រោមការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ លោក លោកស្រីប្រធានការិយាល័យចំណុះមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ និងតំណាងលោកនាយខណ្ឌរដ្ឋបាលជលផល នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម