ព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែ ជេស្ឋ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២៣ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមប្រជុំជាមួយឯកឧត្តមគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,គណៈប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិន (GACC),តំណាងគយនៃព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការ UNIDO អំពីការធ្វើពាណិជ្ជកម្មផលិតផលកសិកម្មក្នុងខេត្តសៀមរាប ដូចជា ផ្លែឈើចំនួន៦មុខ,សំបុកត្រចៀកកាំ,ផលិតផលគ្រាប់ស្វាយចន្ទី,សាច់,ក្រពើ,ត្រី,ខ្លឹមច័ន្ទ…នាំចូលប្រទេសចិន ព្រមទាំងពិភាក្សាកំណត់ហេតុនៃកិច្ចព្រមព្រៀង នៅសណ្ឋាគារសុខាអូតែល ខេត្តសៀមរាប។
រសៀលថ្ងៃដដែលលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ធិននី សុទ្ធី បាយរីខណ្ឌរដ្ឋបាលជលផលសៀមរាប និងសហការី បាន
ចុះជូនឯកឧត្តមអនុរដ្ឋមន្ត្រី និងជាអនុប្រធានអគ្គរដ្ឋបាលគយចិន(ការិយាល័យហុងកុង ម៉ាកាវ និងតៃវ៉ាន់) ដើម្បីជុំរុញកិច្ចសហប្រតិបត្តិការគយ ការត្រួតពិនិត្យផលិតផលកសិកម្ម និងចំណីអារហាររវាងកម្ពុជានិងចិន នៅកសិដ្ឋានរដ្ឋាដា ស្តិតនៅភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុងសៀមរាប សមាសភាពចូលរួម ៣២នាក់ ស្រ្តី ៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម