វគ្គបណ្ដុះបណ្តាលជំរុញការអនុវត្តច្បាប់ស្តីពី ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម
ចេញ​ផ្សាយ ១៣ មិថុនា ២០២៣
205

ថ្ងៃអង្គារ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣  លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម រួមនឹងសហការី  បានសហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបន្ទាយស្រី បានរៀបចំសម្របសម្រួលបើកវគ្គបណ្តុះបណ្តាល ជម្រុញការអនុវត្តច្បាប់ស្តីពី"ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម" ក្រោមអធិបតី លោក សេង ប៊ុនថា ប្រធាន ការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន តំណាងលោកអភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រីដល់អាជីវករចំនួន២៥ នាក់ ស្រី៧ នាក់ សរុបអ្នកចូលរួម ៣០នាក់ ស្រី៨នាក់ ដែលអញ្ជើញមកពីបណ្ដាស្រុកវ៉ារិន  ស្រុកអង្គរធំ និងស្រុកបន្ទាយស្រី។ កម្មវិធីវគ្គបណ្ដុះបណ្ដាលនេះបានធ្វើបទបង្ហាញពីរ៖  ១- កាតព្វកិច្ចអាជីវករ និងការតម្រូវការតាំងលក់ជីថ្នាំកសិកម្ម  ២-បទដ្ឋានគតិយុត្ត និងនីតិវិធីច្បាប់ ៣-ការការយល់ដឹងពីស្លាកសញ្ញាព័ត៌មាន ៤-ផលប៉ះពាល់និងហានិភ័យលើសុខភាពមនុស្ស សត្វ និងបរិស្ថាន មុនពេល កំឡុងពេល និងក្រោយពេល ប្រើប្រាស់ថ្នាំកសិកម្ម ៥-ការយល់ដឹងពីតម្រូវបមាណីគុណភាពពេលប្រើប្រាស់ជីកសិកម្ម និងថ្នាំកសិកម្ម ៦-ការបោះចោលសំណល់ថ្នាំកសិកម្មប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពក្រោយប្រើប្រាស់រួច ៧-ថ្នាំកសិកម្មហាមឃាត់ និងបម្រាមពាក់ព័ន្ធនឹងថ្នាំកសិកម្ម ៨-គោលការណ៍ណែនាំរៀប និងការប្រើប្រាស់ប្រព័ន្ធព័ត៌មាន QR-Code នៅលើស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្មដែលបានចុះបញ្ជិការ។  កម្មវិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកបន្ទាយស្រី ក្រោមការគាំទ្រដោយថវិកាកម្មវិធីឆ្នំា២០២៣របស់មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter