មន្ត្រីជំនាញចុះពិនិត្យទីតាំងសាងសង់កសិដ្ឋានចិញ្ចឹមជ្រូក០១កន្លែង នៅភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ
ចេញ​ផ្សាយ ១៦ មិថុនា ២០២៣
90

ថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនា  ឆ្នាំ២០២៣  ក្រុមមន្ត្រីជំនាញរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប រួមនិងលោកស្រី ឆោម ធារី មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអង្គរជុំ បានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូក លក្ខណៈមធ្យមរបស់លោក ខន សុវណ្ណសេរី មានទីតាំងស្ថិតនៅក្នុងភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ។ កសិដ្ឋាននេះមានផ្ទៃដីប្រមាណ០៣ហិកតា ដែលសាងសងមានទ្រុងចិញ្ចឹមរបៀប(E-WAP) ចំនួន០៣ខ្នង ទំហំ១៦ម៉ែត្រx១០០ម៉ែត្រ ខាងក្រោយទ្រុងមានស្រះចំនួន០២ ទំហំ៣០ម៉ែត្រx៥០ម៉ែត្រ ជំរៅ០៣ម៉ែត្រ ស៊ីតែនស្តុកទឹកចំនួនចំណុះ២០ ០០០លីត្រ។ កសិដ្ឋានចិញ្ចឹមជ្រូកនេះសហការចិញ្ចឹមជាមួយក្រុមហ៊ុនBETAGRO ។                                                   

ចំនួនអ្នកចូលទស្សនា
Flag Counter