វគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងសហគមន៍កសិកម្ម
ចេញ​ផ្សាយ ១៦ មិថុនា ២០២៣
94

ថ្ងៃ សុក្រ ១៣រោច​ ខែ ជេស្ឋ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៣ លោកស្រី មុយ សុភេន អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហការី បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងសហគមន៍កសិកម្ម ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ដោយមានការអញ្ជើញចូលរួម ពីលោកស្រី ភូ និមល អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកជីក្រែង និងតំណាងសហគមន៍កសិកម្ម ចំនួន១៥សហគមន៍(កសិករសរុបចំនួន៣៥នាក់  ស្រី្ត២១នាក់)។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ដើម្បីពង្រឹងសមត្ថភាពចំណេះដឹងបន្ថែមដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ដោយផ្តោតលើ ដំណើរការគ្រប់គ្រងរដ្ឋបាល ការគ្រប់គ្រងមុខរបរជំនួញ ការគ្រប់គ្រងហិរញ្ញវត្ថុ   ធ្វើយ៉ាងណាឲ្យសហគមន៍កសិកម្មដំណើរការប្រកបដោយ គណនេយ្យភាព និងប្រសិទ្ធភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter