គណៈប្រតិភូឧត្តមមន្ត្រីព្រៃឈើអាស៊ាន ចុះទៅទស្សនកិច្ចនៅក្នុងចំការឈើគ្រញូង
ចេញ​ផ្សាយ ១៦ មិថុនា ២០២៣
95

ថ្ងៃ សុក្រ ១៣រោច​ ខែ ជេស្ឋ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានមានកិតិ្តយសទទួល គណៈប្រតិភូឧត្តមមន្ត្រីព្រៃឈើអាស៊ាន ដែលដឹកនាំដោយ ឯកឧត្តម កែវ អូម៉ាលីស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើតំណាងភាគីកម្ពុជាក្រោយពីបានសិក្ខាសាលាចាប់ពីថ្ងៃទី១២ខែ មិថុនាឆ្នាំ២០២៣រហូតមកដល់ថ្ងៃទី១៦ខែ មិថុនា ឆ្នាំ២០២៣ អស់រយៈពេលចំនួន៥ថ្ងៃកន្លងទៅ នៅសណ្ឋាគារសុខាល័យអង្គរសៀមរាប។ បានបន្តចុះទៅទស្សនកិច្ច មើលដើមឈើពូជគ្រញូងនៅក្នុងចំការឈើគ្រញូង និងបានដំាកូនឈើគ្រញូងចំនួន១០០ដើម ទុកជាអនុស្សាវរីយ៍នៅក្នុងខេត្តសៀមរាបក៏ដូចជានៅក្នុងប្រទេសកម្ពុជា។

ចំនួនអ្នកចូលទស្សនា
Flag Counter