ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យការដាំដុះបន្លែរបស់កសិករនៅស្រុកអង្គរធំ និងស្រុកសូទ្រនិគម
ចេញ​ផ្សាយ ១៧ មិថុនា ២០២៣
101

នាថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៣ លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងក្រុមការងារ នៃគម្រោង CASDP  បានអមដំណើរឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ ចុះពិនិត្យទីតាំងផលិតបន្លែរបស់កសិករ ឈ្មោះ ដែន ហ៊ា ជាសមាជិកក្រុមផលិតបន្លែ ស្ថិតក្នុងឃុំលាងដៃ ស្រុកអង្គរធំ។ ក្នុងការជួបសំណេះសំណាលនោះ កសិករបានលើកឡើងថា ការដាំបន្លែនា ឆ្នាំកន្លងទៅទទួលបានផលល្អ តែក្នុងឆ្នាំនេះអាកាសធាតុក្តៅខុសធម្មតា ធ្វើឱ្យ ដំណាំលូតលាស់មិនបានល្អ កសិករព្រួយបារម្ភពីទិន្នផលអាចធ្លាក់ចុះ។ ក្នុងឱកាសនោះ ឯកឧត្តមបានណែនាំឱ្យកសិករត្រូវមានផែនការផលិតឱ្យបាន ច្បាស់លាស់ ធានាពីបរិមាណ ពីគុណភាពនិងសុវត្តិភាពស្របតាមតំរូវការទីផ្សារ ធានាដូច្នេះទើបការផលិតរបស់យើងមិនមានហានិភ័យ។ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ប្រតិភូក៏បានបន្តដំណើរទៅសហគមន៍កសិកម្ម សុវត្ថិភាពធម្មជាតិ ស្ថិតនៅក្នុង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។ ប្រតិភូក៏បានទស្សនាការដាំដុះបន្លែ សុវត្ថិភាពលើរាន របស់សមាជិកសហគមន៍ នឹងបានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំនិងសមាជិកសហគមន៍ និងបានស្តាប់របាយការណ៍វឌ្ឍនភាព របស់សហគមន៍ពីថ្ងៃចាប់កំណើតរហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តមប្រធាន ប្រតិភូបានសរសើរពីការដាំដុះបន្លែលើរានរបស់សហគមន៍ ព្រោះអាចឱ្យពួកគាត់ ដាំបានគ្រប់រដូវមិនព្រួយបារម្ភពីទឹកលិចដែលអាចនឹងផ្គត់ផ្គង់តំរូវការទីផ្សារបាន តែយើងដាំបានចំនួនតិចនៅឡើយ  ឯកឧត្តមក៏បានសំណូមពរឱ្យសហគមន៍  ពង្រីកការដាំដុះ នេះឱ្យបានច្រើនថែមទៀត ហើយនឹងឱ្យសហគមន៍លើក ជាសំណើទៅគម្រោង ពិពិធកម្មកសិកម្មកម្ពុជា ដើម្បីបានទទួលបានទុនវិនិយោគ បំពេញបន្ថែមចំនួន៤០% ពីគម្រោងផងដែរ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter