ទស្សនកិច្ចសិក្សារបស់ក្រុមនិសិត្ស ចុះធ្វើការស្វែងយល់ពីផលិតកម្មពូជស្រូវនៅសហគមន៍ផលិតពូជស្រូវ ស្រុកជីក្រែង
ចេញ​ផ្សាយ ២២ មិថុនា ២០២៣
99

ថ្ងៃ ព្រហស្បតិ៍ ៥កើត ​ ខែ បឋមាសាឍ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ លោក​ ហៃ វាសនា អនុប្រធានមន្ទីរ លោក សាំង សុផល ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានទទួលស្វាគមន៍ក្រុមនិស្សិតមកពីសាកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ លោកគ្រូ វឺ ពិសិដ្ឋ សរុបមានចំនួន ១៨អង្គនាក់ ក្នុងនោះមានព្រះសង្ឃ០២អង្គ និងស្រី១០នាក់ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បន្ទាប់មកទៀត ក្រុមនិស្សិតបានបន្តដំណើរទៅធ្វើទស្សនកិច្ចពីផលិតកម្មគ្រាប់ពូជស្រូវនៅសហគមន៍ផលិតពូជស្រូវក្នុងស្រុកជីក្រែង ដែលសម្របសម្រួលដោយលោក ពុត លឿម អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter