វគ្គបណ្តុះបណ្តាលស្តីពី"ការផ្សព្វផ្សាយ ច្បាប់ វិធានសុវត្ថិភាព នៃការតាំងលក់ថ្នាំជីកសិកម្ម និងការអនុវត្តវិធានសុវត្ថិភាពក្នុងការបោះចោលសំណល់ថ្នាំកសិកម្ម"
ចេញ​ផ្សាយ ២៣ មិថុនា ២០២៣
197

ថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២៣ លោកហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប  បានសហការជាមួយអង្គការអាយឌីអី(iDE) គម្រោងស៊ីស្មាត(Csmart) បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី"ការផ្សព្វផ្សាយ ច្បាប់  វិធានសុវត្ថិភាព  នៃការតាំងលក់ថ្នាំជីកសិកម្ម  និងការអនុវត្តវិធានសុវត្ថិភាពក្នុងការបោះចោលសំណល់ថ្នាំកសិកម្ម" ក្រោមអធិបតីភាព លោក ហៃ  វាសនា  អនុប្រធានមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ។ មានការចូលរួមពីអាជីវករលក់ដុំ លក់រាយសម្ភារកសិកម្ម មកពីតាមបណ្តាក្រុង-ស្រុក  ក្នុងខេត្តសៀមរាប រួមមាន៖ស្រុកប្រាសាទបាគង  ជីក្រែង ពួក ស្រុក សូទ្រនិគម ស្វាយលើ ស្រុកក្រឡាញ់   និងក្រុងសៀមរាប សរុបអ្នកចូលរួម មាន៣៧នាក់(ស្រី១៣នាក់)។ កម្មវិធី នេះប្រព្រឹត្តិ ទៅនៅសាលប្រជុំនៃមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទខេត្តសៀមរាប។

ចំនួនអ្នកចូលទស្សនា
Flag Counter