ខណ្ឌរដ្ឋបាលជលផលសៀមរាប បានរៀបចំពិធីដាំកូនឈើ ស្តារព្រៃលិចទឹក នៅភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។
ចេញ​ផ្សាយ ២៧ មិថុនា ២០២៣
139

ថ្ងៃអង្គារ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកនាយខណ្ឌ នាយរងខណ្ឌ លោកនាយផ្នែក នាយរងផ្នែក លោកនាយសង្កាត់ នាយរងសង្កាត់ និងមន្រ្តីខណ្ឌ បានចូលរួមពិធីដាំកូនឈើ ដើម្បីស្តារព្រៃលិចទឹកឡើងវិញ ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប  ។  សមាសភាពអញ្ជើញចូលរួមមានៈ លោក គិម វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក ក្រុមចលនាយុវជន១៥៧ខេត្ត មន្រ្តីមន្ទីរទេសចរណ៍ខេត្ត មន្ទីរបរិស្ថានខេត្តលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អធិការដ្ឋាននគរបាលស្រុក មូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកមេឃុំ និងក្រុមប្រឹក្សាឃុំកំពង់ឃ្លាំង ប៉ុស្តឹ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង សមាគមទេសចរណ៍កំពង់ឃ្លាំង សហគមន៍នេសាទកំពង់ឃ្លាំង ក្រុមសសយក សិក្សានុសិស្ស និងប្រជាពលរដ្ឋ ។ កូនឈើចំនួន ៣ ៥០០ដើម ( ដើមរាំង ដើមតាអួរ ផ្ទោល និងកូនរំដេញ ) ដាំលើផ្ទៃដីចំនួន ៩ ហិកតា នៅចំណុចតាក្រញ៉ាញ់ ក្នុងភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ។ មានអ្នកចូលរួមចំនួន ៣០០ នាក់ ស្រ្តីចំនួន១៨០នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter