សិក្ខាសាលាស្តីពីការរៀបចំផែនការសកម្មភាពលើទស្សនទានក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបឆ្នាំ២០២៤
ចេញ​ផ្សាយ ៣០ មិថុនា ២០២៣
201

ថ្ងៃសុក្រ១៣កើត ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានធ្វើសិក្ខាសាលាស្តីពីការរៀបចំផែនការសកម្មភាពលើទស្សនទានក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបឆ្នាំ២០២៤ នៅសាលប្រជុំស្ថានីយស្រាវជ្រាវកសិកម្មទឹកវិល។ អញ្ជើញចូលរួមមាន ៖ លោក ទា គឹមសិទ្ធ ប្រធានមន្ទីរ ជាគណៈអធិបតី លោក លោកស្រីអនុប្រធានមន្ទីរទាំង០៣រូប ថ្នាក់ដឹកនាំការិយាល័យជំនាញ និងខណ្ឌទាំង០២ ក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក លោកស្រីថ្នាក់ដឹកនាំការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកទាំង១១ និងការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ក្រុងសៀមរាប ព្រមទាំងមន្ត្រីរាជការ សរុបចំនួន១៣៥នាក់។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីធ្វើការផ្សព្វផ្សាយ និងប្រមូលធាតុចូលសំខាន់ៗ ក្នុងការរៀបចំផែនការសកម្មភាពផ្តោតលើការងារដាំដុះដំណាំបន្លែ ការចិញ្ចឹមគោសាច់-មាន់ស្រែ និងការធ្វើវារីវប្បកម្ម ដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានលើកជាទស្សនទាន ស្របតាមការចង្អុលបង្ហាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការដឹកនាំរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម ក្នុងប្រទេសកម្ពុជា។ ជាលទ្ធផល៖ ក្រោយពីការធ្វើបទបង្ហាញ និងពិភាក្សា ជាក្រុមរួចមក អង្គសិក្ខាសាលា បានទទួលធាតុចូលសំខាន់ៗជាច្រើន ដើម្បីជម្រុញវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ឱ្យមានការរីចចំរើនបន្ថែមទៀត។ ជាចុងបញ្ចប់ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ បានកោតសសើរដល់ការចូលរូមយោបល់ល្អរបស់សិក្ខាកាម ជាពិសេសលោក លោកស្រីដែលអញ្ជើញមកពីការិយាល័យកសិកម្មក្រុង/ស្រុក ទាំងអស់ក្នុងខេត្តសៀមរាប និងស្នើសុំឱ្យមានការទំនាក់ទំនងគ្នាល្អជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីសម្រេចតាមទិសដៅដែលបានកំណត់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter