ពិធីលែងកូនត្រី និងដាំកូនឈើ នៅស្រះសហគមន៍ជម្រកត្រីខ្នារកន្រ្ទាំង ភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប
ចេញ​ផ្សាយ ០៥ កក្កដា ២០២៣
162

ថ្ងៃពុធ ០៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ឹង គឹមលាង   អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប    លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសហការី  បានចូលរួមពិធីលែងកូនត្រី និងដាំកូនឈើជុំវិញស្រះជំរកត្រីត្រពាំងខ្នារកន្រ្តាំង   ដែលស្ថិតនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ដោយមានការចូលរួមពី  លោកជា ចាន់ថេង  អភិបាលរងស្រុកសូទ្រនិគម  និងលោក  លោកស្រីប្រធានការិយាល័យចំណុះនិងអង្គភាពជំនាញជុំវិញស្រុក   ជាមួយនិងប្រជាសហគមន៍នេសាទ   លោកគ្រូ អ្នកគ្រូ   និងសិស្សានុសិស្ស សរុបអ្នកចូលរួមចំនួន ៣៥០ នាក់ ស្រ្តីចំនួន ១៧០ នាក់ ។   កូនត្រីដែលត្រូវប្រលែងមានចំនួន ១២ ៥០០ កូន (ត្រីឆ្ពិនចំនួន ៦ ០០០កូន,ត្រីប្រាចំនួន២ ០០០ កូន ,ត្រីក្រាញ់ចំនួន ២ ០០០កូន ,ត្រីអណ្តែងចំនួន ២ ០០០កូន,ត្រីរ៉ស់ចំនួន ៥០០កូន) និងដាំកូនឈើព្រៃលិចទឹកចំនួន ១០០ ដើម ( កូនដើមរាំង និងកូនដើមរំដេញ )។

បន្ទាប់មកលោកទា គឹមសុទ្ធ ប្រធានមន្ទីរ និងលោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បានបន្តជូនដំណើរឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ចុះត្រួតពិនិត្យស្ថានីយ៍ស្រាវជ្រាវ និងផលិតពូជត្រីទឹកវិល ស្ថិតនៅភូមិជ្រៃ  សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប ។

ចំនួនអ្នកចូលទស្សនា
Flag Counter