មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពថ្នាំជីកសិកម្ម លក់ដុំ លក់រាយ និងចរាចរណ៍ទិញលក់តាមបណ្ដាស្រុកមួយចំនួន
ចេញ​ផ្សាយ ០៦ កញ្ញា ២០២៣
87

ថ្ងៃពុធ៦រោច ខែស្រាពណ៌ ឆ្នំាថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នំា២០២៣ លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកសិកម្ម និងសហការីបានចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាព យថាប្រភេទផលិតផល បរិមាណនាំចូល បរិមាណលក់ដុំ លក់រាយ ជី ថ្នាំកសិកម្ម ដែលកំពុង ចរាចរណ៍ទិញលក់ ចែកចាយលើទីផ្សារក្នុងស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង និងក្រុងសៀមរាបបាន ចំនួន១១ដេប៉ូ។ ក្នុងពេលចុះត្រួតពិនិត្យនេះផងដែរ លោក ហ៊ុន រស្មី បានណែនាំការអនុវត្តក្នុងការតាំងលក់ល្អ តាមប្រភេទ ជី ថ្នាំ និងការតាំងលក់បានត្រឹមត្រូវ មានរបៀបរយស្របតាមបច្ចេកទេស និងបានពន្យល់រំលឹកដេប៉ូក្នុងការណែនាំបន្តដល់កសិករក្នុងការរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មក្រោយការប្រើប្រាស់រួចឲ្យមានសុវត្ថិភាពខ្ពស់ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter