មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យពង្រឹងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងជី ថ្នាំកសិកម្ម
ចេញ​ផ្សាយ ០៧ កញ្ញា ២០២៣
92

ថ្ងៃព្រហស្បតិ៍៧រោច ខែស្រាពណ៌ ឆ្នំាថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នំា២០២៣ លោក ខិ ចាន់ប៊ុណ្ណារិទ្ធ អនុប្រធានការិយាល័យនីតិកសិកម្ម និងសហការីបានចុះតាមដានស្រាវជ្រាវ ត្រួតពិនិត្យ ពង្រឹងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងជីថ្នំាកសិកម្មថ្នាំកសិកម្មបានចំនួន០២ គឺឃុំដូនពេង និងឃុំចារឈូក នៃស្រុកអង្គរជុំបានចំនួន ៧ ដេប៉ូ។ ក្នុងពេលចុះត្រួតពិនិត្យនេះផងដែរ លោក ខិ ចាន់ប៊ុណ្ណារិទ្ធ បានណែនាំការអនុវត្តក្នុងការតាំងលក់ល្អ តាមប្រភេទ ជី ថ្នាំ និងការតាំងលក់បានត្រឹមត្រូវមានរបៀបរយស្របតាមបច្ចេកទេស និងបានពន្យល់រំលឹកដេប៉ូក្នុងការណែនាំបន្តដល់កសិករក្នុងការរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មក្រោយការប្រើប្រាស់រួចឲ្យមានសុវត្ថិភាពជៀសវាងបង្កប៉ះពាល់ដល់សុខភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter